នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក
លោកស្រីអភិបាលរងខេត្ត អភិបាល.អភិបាលរងក្រុង ស្រុក ប្រធាន.អនុប្រធានមន្ទីរ កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ព្រមទាំងយុវជនស.ស.យ.ក.ក្រុងសិរីសោភ័ណ។